logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ញើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ និងស្រុកស្រីស្នំ  
35
27-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ញើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ និងស្រុកស្រីស្នំ ក្រោមការអញ្ជើញដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងសហការី ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្រុកអង្គរជុំ និងស្រុកស្រីស្នំជិត ៥០០គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី  និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់  វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមប្រធានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាលរបស់លោកយាយ លោកតា បងប្អូន បានមួយរយៈខ្លីក៨ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមប្រធាន ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរយើង សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀត ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ព្រោះជាសកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង នៅតែព្រួយបារម្ភអំពីការរាតត្បាតនៃជំនេះនៅឡើយ។ អំណោយមនុស្សធម៌បានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។

បន្ទាប់ពីជួបសំណេះសំណា និងប្រគល់អំណោយមនុស្សធម៌ជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋរួច ឯកឧត្តមប្រធានបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្ត្រមួយចំនួនក្នុងស្រុក អង្គរជុំ ស្រុកក្រឡាញ់ និងស្រុកស្នំ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ