អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
September 24, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃសាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា «ខេត្តបន្ទាយមានជ័យរបស់យើង តែងតែរៀបចំធ្វើការជួបជុំគ្នាមុនឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ទោះបីយើងមានការងារមមាញឹកយ៉ាងច្រើនដែលយើងត្រូវបំពេញរយៈពេញមួយឆ្នាំកន្លងមក យើងនឹងបន្តធ្វើសកម្មភាពនេះបន្តទៀតនៅរាល់ពេលមានកម្មវិធីបុណ្យជាតិរបស់យើង»។

ឯកឧត្តម បន្ដថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមចូលរួមរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌប្រពៃណីខ្មែរ ដែលប្រព្រឹត្តិទៅនៅពេលខាងមុខ និងការជួបជុំក្រុមគ្រួសារ និងសូមផ្ដាំផ្ញើការសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជនក្នុងខេត្តបន្ទាយមានជ័យ ទទួលបានសេចក្តីសុខ សេចក្តីចម្រើនជោគជ័យគ្រប់ភារកិច្ច និងការធ្វើដំណើរទៅកាន់ទីជិត ទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។ រួមគ្នាសហការគាំទ្រក្នុងការបំពេញការងារ ភារកិច្ចស្នូលរបស់ខ្លួនធ្វើឱ្យ ខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ៕

​​ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ