ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងអញ្ជើញចូលរួម ក្នុងពិធីដុតកម្ទេចឧបករណ៍កែច្នៃ និងអន្ទាក់ដាក់សត្វព្រៃ ដើម្បីការពារនិងអភិរក្សសត្វព្រៃនៅខេត្តស្ទឹងត្រែង
September 23, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង បានធ្វើការដុតកម្ទេចចោលនូវឧបករណ៍កែឆ្នៃ និងអន្ទាក់គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង។ យុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាគណៈប្រតិភូក្រសួងបរិស្ថាន គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ  និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ពិធីនេះបានប្រព្រឹត្តទៅនៅភូមិសៀមបូក ឃុំសៀមបូក ខេត្តស្ទឹងត្រែង។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី និង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

ជាចុងក្រោយ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធន​ធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ និង គណះប្រតិភូនឹងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបន្តដំណើរ ចុះពិនិត្យការចិញ្ចឹមពូជសត្វគោ នៅក្នុងដែនជម្រកសត្វព្រៃ​អូ​ឡង់សៀមបូក៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ