logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពង្រឹងវិន័យ និងរបៀបរបបការងារប្រចាំថ្ងៃដល់មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ធំ
72
22-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

 

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពង្រឹងវិន័យ និងរបៀបរបបការងារប្រចាំថ្ងៃដល់មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ធំ ព្រមទាំងក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវគោរពតួនាទី ភារកិច្ចរបស់ខ្លួន ទៅតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។   

លោកនាយករដ្ឋបាលសាលាខេត្តកំពង់ធំបន្ថែមទៀតថា អង្គភាពរដ្ឋបាលសាលាខេត្ត គឺជាអង្គភាពកំពូលនៅក្នុងខេត្ត ដែលមានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ជាថ្នាក់ដឹកនាំកំពូលនៅក្នុងខេត្ត ហើយមន្ត្រីរាជការគឺជាសេនាធិការឲ្យថ្នាក់ដឹកនាំ ធ្វើយ៉ាងណា ឱ្យអង្គភាពរដ្ឋបាលសាលាខេត្តក្លាយទៅជារដ្ឋបាលកំពូលនៅក្នុងខេត្ត ដោយមានការគាំទ្រពីបណ្ដារដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។ 

លោក ម៉ាក់ ប៊ុនហុង បន្ថែមទៀតថា មន្ត្រីរាជការគ្រប់រូប ត្រូវរក្សាតម្លៃជាមន្ត្រីរាជការ រៀបចំឥរិយាបថុឱ្យបានសមរម្យ ហើយផ្តោតអារម្មណ៍ទៅលើការអនុវត្តការងារតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន កុំទម្លាប់អង្គុយចាប់កំហុសអ្នកដទៃ ហាមដាច់ខាតការទៅយកតួនាទីភារកិច្ចរបស់គេមកធ្វើជំនួស យើងខិតខំធ្វើការងាររបស់យើងឲ្យបានល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំអង្គភាពនីមួយៗក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាខេត្ត ត្រូវមានរបបប្រជុំផ្ទៃក្នុងប្រចាំខែឲ្យបានញឹកញ៉ាប់ ដើម្បីទទួលនូវបញ្ហាប្រឈម សំណូមពរ និងស្វែងរកដំណោះស្រាយជូនមន្ត្រីរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ 

លោក ម៉ាក់ ប៊ុនហុង បន្តថា មន្ត្រីទាំងអស់ ត្រូវពង្រឹងផ្នែកប្រព័ន្ធបច្ចេកវិទ្យា ពង្រឹងសមត្ថភាពរបស់ខ្លួន ពន្លឿនការអនុវត្តការងារឲ្យបានឆាប់រហ័ស និងមិនត្រូវមានការកកស្ទះនៅរាល់ឯកសារណាមួយនៅគ្រប់ការិយាល័យជំនាញជាដាច់ខាត។ ម្យ៉ាងវិញទៀត ត្រូវមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី និងមន្ត្រី ក៏ដូចជា ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាជាដើម។ 

ជាចុងក្រោយ លោកនាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ជូនចំពោះមន្ត្រីរាជការគ្រប់រូបនៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ព្រមទាំងបានជួយឧត្ថម្ភនូវថវិកាមួយចំនួននៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ