ឯកឧត្តម គួច ចំរើន អភិបា​ល​ខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន
September 20, 2022 អ្នកទស្សនា :

ព្រឹ​កថ្ងៃ​អង្គារ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបា​ល​ខេត្តព្រះ​សី​ហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់​ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថាសប្បុរសជនជាតិ អន្ត​រជា​តិបានបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩មួយខ្នង កម្ព​ស់មួយជាន់។ អគារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បញ្ចប់កាសាង​សង់​នៅ​ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២២ ចំណាយថវិកា ១.៧៤២.៨៣០ដុល្លា បំពាក់ឧបករណ៍ សម្ភារ: និងបរិក្ខារ​ពេទ្យរួចរាល់។ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត និងឧបករណ៍វិភាគមេរោគកូវីដ-១៩ ជាជំនួយមនុស្សធម៌រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបា​ល​កម្ពុជា សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងដំឡើងម៉ាស៊ីនផលិតអុកស៊ីសែន ផ្គត់ផ្គង់​ដល់មន្ទីរពេទ្យបង្អែកខេត្ត និងរៀបចំកន្លែងព្យាបាលដោយឡែកសម្រាប់ជនសង្ស័យដែលឆ្លងជំងឺកូវីដ-១៩ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​នងជាមួ​​យរដ្ឋស​ភា ព្រឹទ្ធសភា និងអធិការកិច្ច បានកោតសរសើររដ្ឋបាល​ខេត្តព្រះសីហនុខិតខំពុះ​ពារគ្រប់ឧបស័​គ្គ ក្នុង​កា​រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងកសាងបានសមិទ្ធិផលជា​ច្រើនដើម្បីបម្រើតម្រូ​វការជាក់​ស្តែង​​របស់ប្រជាជន។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា ក្រោមការដឹកនាំដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាថែរក្សាបាននូវសុខសន្តិភាព និងបានកសាងសមិទ្ធផលជាច្រើន ដើម្បីឆ្លើយតបទៅ​នឹង​សំណូមពរបងប្អូនប្រជាពលរដ្ឋដោយបានជំរុញការអភិវឌ្ឍទឹក ផ្លូវ ភ្លើងព្រមៗគ្នា។ ខេត្តព្រះសី​ហ​នុ​មានការអភិវឌ្ឍរីកចម្រើនគួរឱ្យមោទនៈភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវ  និងមានរូបជាសំណាកជាច្រើនទៀត ជាមោទនភាពដែលយើងត្រូវចូលរួមថែរក្សា និងដឹងគុណដល់កូនខ្មែរយើងដែល​បានក៏សាងស​មិទ្ធផលកើត​ឡើងនៅលើទឹកដីនៃខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង  និងបានប្រសិទ្ធិនា​មជា​ "តារារះនាទិសនារតី" រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីបានដាក់ ចេញនូវ​គោ​លនយោបាយគាំពារសង្គម និងការជួយសម្រួលដោះស្រាយការលំបាករបស់បងប្អូនកម្មករ និយោ​ជិត​ដូចជា ការតំឡើងប្រាក់ខែ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីពេលឆ្លងទន្លេ និងឧបត្ថម្ភស្រ្តីមា​នផ្ទៃ​ពោះ​ ការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយជាតិគាំពាសង្គម តាមរយៈបង្កើតបេឡាជាតិ​សន្តិសុ​ខ​សង្គម ការជួយឧបត្ថម្ភដល់កម្មករការជួយឧបត្ថម្ភជួយដល់គ្រួសារក្រីក្រ រងផលប៉ះពាល់ដោយសារជំ​ងឺ​កូវី​ដ១​៩ឧបត្ថម្ភគ្រួសារក្រីក្រ។ ទន្ទឹមនោះបានធ្វើការបញ្ចុះតម្លៃទឹក ភ្លើង និងការដំឡើងប្រាក់បៀវ​ត្សជូ​ន​ម​ន្រ្តី​រាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើឱ្យមានជីវភាពកាន់តែល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ