logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងវាយតម្លៃ កម្រិត​កែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើបន្ធូរបន្ថយទោស និងលើក​លែងទោស
112
20-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិ​បាលខេត្តស្ទឹងត្រែងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទ​ណ្ឌិត​ដែលត្រូវ​ដាក់ស្នើបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ ២០២២ ខាងមុខនេះ។ 

កិច្ចប្រជុំនេះមានការចូលរួមពីព្រះរាជអាជ្ញារង លោកនាយក នាយករងរដ្ឋបាលសាលាខេត្តស្នងការរង​ទទួលបន្ទុក ប្រធាពន្ធនាគារនិងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង បានស្នើឱ្យមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធ ទាំង​អស់ត្រូវពិនិត្យនិងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និង លើក​លែងទោសឱ្យទណ្ឌិតធ្វើយ៉ាងណាសមស្រប ទៅនឹងច្បាប់និងគោលការណ៍ណែនាំនានា។ 

ឯកឧត្តម  អភិបាលខេត្ត បន្តថាការពិនិត្យឱ្យបានល្អិតល្អន់នេះ គឺដើម្បីជ្រើសរើសបានទណ្ឌិតដែ​ល​បាន​ស្នើសុំ ការបន្ធូរបន្ថយទោស និងលើកលែងទោសជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឱ្យក្លាយជា​ពល​រដ្ឋល្អ ក្នុងសង្គមជាតិ ពិតប្រាដកអាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គម​ទាំងមូល។

លោកប្រាជ្ញសុភី ប្រធានពន្ធនាគារខេត្ត បានឱ្យដឹង ថា៖ «អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង បានជ្រើ​ស​រើ​សយក ទណ្ឌិតចំនួន៤៤នាក់ ស្រី៥នាក់ មកដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ​កម្រិត​កែប្រែរបស់ទណ្ឌិត»៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ