logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកព្រៃកប្បាស
103
20-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរបូរី នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត  លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត និងលោកប្រធាន សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក និងលោក លោកស្រី មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកជាច្រើនកុះករ។

សូមជម្រាបជូនដែរ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យសម្រេចផ្លាស់ប្ដូរ លោក ឌឹម គឹមសាន ពី អភិបាលស្រុកអង្គរបូរី មកជា អភិបាលស្រុកព្រៃកប្បាស ជំនួស លោក ញ៉ែម ស្រស់ ត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ