logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង​បង្រ្កាបល្បែងស៊ីគ្រប់ប្រភេទក្នុងមូលដ្ឋាន
8
19-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយអនុវត្តតាមអនុសាសន៍របស់ សម្តេចអគ្គ​មហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបា​ល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រ​ជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កង​កម្លាំ​ង​​ប្រដាប់អាវុធទាំងបីប្រភេទអធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ព្រមទាំងមន្រ្តី​ពាក់ព័ន្ធ​មួ​យ​ចំនួន​ទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថាក្រោយកិច្ចប្រជុំនេះបានបញ្ចប់ គណៈបញ្ជាការឯកភា​ពរដ្ឋ​បា​លក្រុ​ង ស្រុកអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយព្រះរាជអាជ្ញា និងកងកម្លាំងប្រដា​ប់​អាវុធ ដើម្បីចុះបង្ក្រាបភ្លាមៗ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទពោលគឺ ត្រូវអនុ​វត្តឱ្យ​បាន​ម៉ឺង​ម៉ាត់បំផុតចាប់ពីពេលនេះតទៅពោលគឺត្រូវតែធ្វើឡើងឱ្យដូចភ្លៀងរលឹម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាងក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង​សមត្ថកិច្ច​គ្រ​ប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខសណ្តា​ប់​ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ“ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានា​ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ