ឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សី​ហនុ អញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាកា​រ​ឯក​​ភាពរដ្ឋបាល​ខេត្តព្រះ​សីហនុ
September 18, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រះ​សី​ហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាកា​រ​ឯក​​ភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីពាក់ព័ន្ធនឹងការ​បង្រ្កា​ប​ល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសចូលរួមពីលោកអភិបាលរងខេត្ត នាយ​កដ្ឋា​​នកណ្តាលស​ន្តិ​សុខ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការក​ង​រាជ​អាវុធហត្ថរាជខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់​កា​រ​សា​លា​ខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋានអាវុធហ​ត្ថក្រុងស្រុ​ក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនិងជាប្រធាន គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានមានមតិលើកឡើងថា កិច្ចប្រជុំថ្ងៃនេះតាមកម្មវិធីដែ​ល​​បានគ្រោងទុក គឺដើម្បីត្រួតពិនិត្យដកបទពិសោធន៍នៃការចុះអនុវត្តករណីការជួញដូរមនុស្សជួញ​ដូរព​ល​កម្មនិងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈ​សារសម្លេង ឱ្យចុះ  បង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។

ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសម្លេងរបស់ សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និង ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ តាមបទបញ្ជានេះ។ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើ​ឱ្យ​​​គ​ណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក  ត្រូវចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យា​បិ​ទ​ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួ​រ​យោ​​បល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុជាមុនដើម្បីចាត់វិធានការតាមផ្លូ​វច្បា​ប់។

 

បន្ទាប់ពីមាន ការពិភាក្សា  និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស អង្គប្រជុំបាន  សម្រេចដាក់ចេ​ញនូវវិ​ធា​ន​កា​រដូចខាងក្រោម៖

-អ​ភិ​​បាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក  ត្រូវដឹកនាំកិច្ច​ប្រ​ជុំ​នៅ​ល្ងា​ចនេះនិ​ងត្រូវចុះអនុវត្តបិទទីតាំងឡូតូនិងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែ​ក​ញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ជូនរដ្ឋ​បា​លខេ​ត្តនៅពេលល្ងាច ថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។

-មុនពេលចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទា​ល់ទៅ​​ព្រះ​រាជអាជ្ញា  ដើម្បីសម្របសម្រួលនីតិវិធី។

-នៅក្នុងតារាងតាមដានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំ ១.លេខរៀង, ២.លេខកូដ, ៣.កាលបរិច្ឆេទ,៤.ប្រភព, ៥.ទីតាំង, ៦.អាសយដ្ឋាន, ៧.ក្រុមប្រតិបត្តិការ, ៨. អយ្យការដឹកនាំនីតិវិធី, ៩.កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ, ១០.កម្មវត្ថុបណ្តឹង ១១.លទ្ធផលនៃការ​ស្រា​វជ្រា​វ និង១២.ផ្សេងៗ។ ករណីមានបទល្មើសត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែ​លត្រូ​វផ្ត​ន្ទាទោស។

-ចំពោះការចុះប្រតិបត្តិការការងារតាមទីតាំងនីមួយៗ  មន្រ្តីនគរបាលយុត្តិធម៌  ជាអ្នកធ្វើកំណត់ហេតុ    និង​ជាអ្នកឆែកឆេរ ទីតាំង និងមនុស្ស ។

-ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថា បង្ខាំងឱ្យធ្វើការ  ត្រូវពិន័យ  ២.៦២០.០០០រៀល និង​បង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ។

-រៀបចំក្រុមការងារឱ្យបានច្បាស់លាស់៖ ក្រុមទី១.ក្រុមចុះប្រតិបត្តិការ,ក្រុមទី២.ក្រុមត្រួតពិនិត្យ​កាមេ​រ៉ាសុ​វត្ថិភាពក្រុមទី៣.ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤.ក្រុមធ្វើកំណត់ហេតុ និងរបា​យកា​រ​ណ៍​។ ការចុះប្រតិបត្តិការលើកក្រោយខ្ញុំនឹងប្រគល់ភារកិច្ចជូនអភិបាលរងខេត្ត០៤រូបជាអ្នកដឹកនាំ។  

-កម្លាំងកងរាជអាវុធហត្ថជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ ជុំវិញទីតាំងចុះប្រតិបត្តិការ ។

-កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និង​រថយន្តសង្គ្រោះបន្ទាន់។

-ស្នើធ្វើរបាយការណ៍បញ្ចប់ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រ​ឡា​ហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

-រាល់ការចុះប្រតិបត្តិការ ស្នើ ឱ្យមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា  ដែលមានក្រ​ឡា​បញ្ជី​ជា​អ្នកធ្វើកំណត់ហេតុ។

-ត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាងតាមដានប្រតិបត្តិការ ជាមុន។ ចំពោះមុ​ខត្រូ​វចុះពិនិត្យទីតាំងដែលអត់ច្បាប់និងទីតាំងដែលមានបណ្តឹងពាក់ព័ន្ធការធ្វើទារុណកម្មមនុស្ស៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ