logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង
41
16-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃព្រហស្បតិ៍ ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការដឹកនាំកិច្ចប្រជុំពីសំណាក់ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។

លោក អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តដោះស្រាយករណីទំនាស់ដីធ្លី រវាងឈ្មោះ ថង ធិប ជាមួយឈ្មោះ នាង អ៊ឹងមួយ ដែលមានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំ ឱ្យលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រកឯកសារបន្ថែមទៀតមកបំពេញបន្ថែមដើម្បីឈានទៅរកការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ករណីទំនាស់ដីធ្លីនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ