ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្ន​ង​ការនគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី
September 16, 2022 អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី១៥  ខែកញ្ញា  ឆ្នាំ២០២២នេះ  ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម  ម៉ែន  វិបុល  អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារ កិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ពិធីនេះមានការអញ្ជើចូលរួមពីឯកឧត្តមគណៈប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯក ឧត្តម ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង ៨ លោក លោកស្រី ស្នងការរងនគរបាល ខេត្ត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ មេបញ្ជាការវរសេនាតូចនគរបាលកា រពារព្រំដែន អធិការនគរបាលក្រុង-ស្រុក លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយប៉ុស្តិ៍ន គរបាលការពារព្រុដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២១៣នាក់ ។

មានប្រសាសន៍ទៅកាន់ពិធីនេះ  ឯកឧត្តមអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកង កម្លាំង នគរបាលគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រែងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃ ក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈទាំងក្នុងកិច្ចការជំនាញ និងកិច្ចការរក្សាសន្ដិ សុខ សណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ទាំងក្នុង ឱកាសបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីធំៗ ដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រ ចាំថ្ងៃរបស់ ប្រជាពលរដ្ឋ ជាពិសេសក្នុងការធានា នូវកិច្ចការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព នៅក្នុង ដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើ ហិង្សា ស្របតាម គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ទោ កឹង ឃន ជាថ្នាក់ដឹកនាំកងកម្លាំងមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យដឹកនាំខ្ពស់ ដែល ក្នុងរយៈពេល នៃការកាន់មុខតំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រយៈពេល ១០ឆ្នាំកន្លងមកនេះ ឯកឧត្ដម មិនត្រឹមតែបានចូលរួមដឹកនាំគ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយបានបង្កើត ស្នាដៃធំៗ  ជាច្រើនក្នុងការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុង ខេត្ត ដែលជាកត្ដាចម្បងធានាបាននូវប្រក្រតីភាព  ជីវភាពសង្គមលើគ្រប់វិស័យ និងបម្រើឲ្យការ អភិវ ឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានដឹកនាំ ប្រកប ដោយភាពច្នៃប្រឌិតក្នុងការកសាងបាននូ វហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងជាច្រើនបម្រើឲ្យវិស័យសន្តិសុខ ក្នុងខេត្ត។

ឯកឧត្តម បន្ថែមថាក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់ និងរំពឹង ទុកយ៉ាងមុតមាំថាលោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តថ្មី ដែលត្រូវបានប្រកាសតែ ងតាំងមុខតំណែង នៅថ្ងៃនេះ  នឹងបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទ ពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុ ក្រមការងារប្រកបដោយសុឆន្ទៈ បុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ដោយ ប្រកានខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹង យន្តការ និងប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រងស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបន្តបេសកកម្ម ថែរក្សាការពារសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់សង្គមឲ្យបានកាន់ល្អប្រសើរ និងមាន ប្រសិទ្ធភាពថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ