logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពតអញ្ជើញសំណេះសំណាលជាមួយប​ង​ប្អូនកម្មករ កម្មការិនី នៅរោងចក្រជាដេយី សេហ្វប្រដាក់ ស្ថិតនៅ ភូមិខ្ពបរុន ឃុំស្រែ​ចែង ស្រុកជុំគិរី
38
15-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ​អភិបាល​ខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយប​ង​ប្អូនកម្មករ កម្មការិនី នៅរោងចក្រជាដេយី សេហ្វ ប្រដាក់ ដែលមានទីតាំងស្ថិតនៅ ភូមិខ្ពបរុន ឃុំស្រែ​ចែង ស្រុកជុំគិរី ខេត្តកំពត។

ឯកឧត្តម បណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍សំណេះសំណាលនាដោយ បាន​ពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែ​ង​តែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រទេសមានសុខសន្តិភា​ព​ពេញបរិបូរណ៍គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើង​ចូ​ល​រួមថែរ​ក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្ស។

ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនកូនក្មួយកម្មករ កម្មការិនី ក្នុងនាមជាគ្រួសារខ្មែរ ដែលមានប្រពៃណីដ៏​ល្អ​ផូ​រផង់ សូមធ្វើយ៉ាងណាប្រកាន់ខ្ជាប់នូវកូនល្អ កម្មករ កម្មការិនីល្អ និងជាពលរដ្ឋល្អ ដើម្បីទាក់ទាញដ​ល់​អ្ន​កវិ​និយោគបរទេសមកបង្កើតរោងចក្រនៅក្នុងស្រុកយើងអោយបានកាន់តែច្រើនដើម្បីលើកកម្ពស់​​កំរិត​​​ជីវភាពរបស់យើងប្រចាំថ្ងៃក៏ដូចជាការលើកកម្ពស់កិត្តិយ​សសង្គមជាតិរបស់​យើងទាំងមូលផងដែរ​។

ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានការចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន សាប៊ូកក់សក់ ដូសខ្លួន ០៣រង្វាន់(៣០ដប) ចង្ក្រានហ្គាស​តូចចំនួន១០រង្វាន់ ឆ្នាំងដាំបាយ០៥រង្វាន់ កង្ហា១០រង្វាន់ កង់០២រង្វាន់ និងម៉ូតូ០៦រង្វាន់។

សូមជម្រាបថារោងចក្រ ជាដេយី សេហ្វ ប្រដាក់ មានកម្មករនិយោជិត សរុប ៣៨០នាក់ ស្រី៣០៥នាក់ សកម្មភាពផលិត ដេរស្រោមដៃ សម្រាប់នាំចេញទៅអាមេរិក និងអឺរ៉ុប៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ