logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្ដាល អញ្ជើញចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ
40
15-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយ គណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនោះ  ឯកឧត្តម ហាក់ សុខមករា បានថ្លែងថា ការដាក់ជញ្ជីងចល័តចុះត្រួតពិនិត្យនេះ គឺបន្តដាក់នៅគ្រប់ទីកន្លែង ពិសេសផ្លូវជាតិសំខាន់ៗដែលកំពុងប្រឈមទៅនឹងការដឹកលើសទម្ងន់កំណត់ ដែលបណ្ដាលឱ្យឆាប់ខូចផ្លូវ ហើយការដាក់ជញ្ជីងចល័តនេះ គឺនឹងបន្តដាក់ជាប្រចាំដូចភ្លៀងរលឹម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហាក់ សុខមករា បានអំពាវនាវដល់ម្ចាស់ជីវករដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសដេប៉ូខ្សាច់ទាំងអស់ សូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់ផ្លូវថ្នល់ និងគោរពច្បាប់ស្ដីពីការដឹកជញ្ជូនលើសទម្ងន់កំណត់។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងផងដែរថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រោម១០% គឺត្រូវផាកពិន័យនៅនឹងកន្លែង ហើយឱ្យពួកគាត់ឬអីវ៉ាន់ចុះ ទើបអនុញ្ញាតឱ្យពួកគាត់បន្តដំណើរ។ ចំពោះរថយន្តដែលដឹកទំនិញលើសល្បឿនកំណត់ចាប់ពី ២០% ឡើងទៅ ត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ដែលបានកំណត់។

សូមបញ្ជាក់ផងដែរថា ក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមការងារបានត្រួតពិនិត្យលើរថយន្តចំនួន ២០គ្រឿង និងបានរកឃើញរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ចំនួន ៥តោន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ