logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្រ្តី​កិច្ចសន្យា
43
14-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល​ជាមួយមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៃសាលាខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាល់កិច្ចខិតខំ​ប្រឹង​ប្រែង របស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និង​បន្តជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសការយកចិត្តទុកដាក់ លើការ​ផ្តល់សេវាសារធារណៈទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអណត្តិទី៦ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជម្រុញដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវរួមសហការគ្នាក្នុងការផ្ត​ល់​សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រោះមន្ត្រី គឺជាទូក ឬជាស្ពាន សម្រាប់ចម្លងប្រជាព​លរដ្ឋឲ្យ​ទទួ​លបានភាពសុខសុវត្ថិភាព ហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ យើងត្រូវបង្ករលក្ខណៈ​ងាយស្រួ​លដល់ប​ងប្អូនប្រជាពលរដ្ឋ ដើម្បីបានបំពេញបុណ្យកុសល ប្រកបដោយសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ។

ឯកឧត្ដម បន្តថា ៖ ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍនៃប្រទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រី​រាជការ ត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវាសាធារណៈ ដូច្នេះមកដល់វេលានេះ យើង​ជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវមានការយល់ដឹង និងដើរឲ្យស្របទៅតាមគោលនយោបាយនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពល​រដ្ឋ​ឲ្យបានស្មើៗគ្នាដូចៗគ្នា និងកាន់តែល្អប្រសើរថែមទៀត ។ ដូច្នេះក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមសហ​ការគ្នាបម្រើ​​សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍​ធ្វើ​ឱ្យ​បាន ធ្វើឱ្យលឿន និងមានតម្លាភាព ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ ត្រូវបន្តខិតខំបំពេញនូវ​ភារកិច្ចស្នូ​លរ​បស់ខ្លួន និងមានការសាមគ្គីភាពក្នុងឲ្យបានល្អព្រមទាំងបម្រើនូវសេវាសាធារណៈ​ជូនប្រជាជនឲ្យបា​ន​ទា​ន់​​ពេលវេលា និងធ្វើគំរូល្អដល់មន្ត្រីក្រោមឱវាទ នៃទីចាត់ការទាំងអស់ ត្រូវមានទំនាក់ទំនងល្អ​ជាមួ​យ​បណ្តា​មន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ ដើម្បីភាពរីកចំរើនដល់ខេត្ត ។ និងបានជូន​ពរនៅក្នុ​ង​​ឱកា​ស​​បុណ្យភ្ជុំបិណ្ឌសូមមានសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និង​ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត និងបានឧបត្ថម្ភនូវថវិការមួ​​យ​​ចំ​នួនដល់​អ​​ភិបាលរងខេត្ត និងមន្រ្តីរដ្ឋបាលផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ