logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
48
14-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្ត។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថាដើម្បីជីវិត និងសហគមន៍ គ្មានគ្រឿងញៀន គឺត្រូវមានការចូលរួមគ្រប់ភាគី ដើម្បីរួមគ្នាធ្វើការលុបបំបាត់គ្រឿងញៀន ដូច្នេះ សំណូមពរ ដល់ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ឱ្យផ្តល់កិច្ចសហការ ជាពិសេស សូមឱ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការណ៍ ដើម្បីរួមគ្នាទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការរាយការណ៍ជាសម្ងាត់។

បើតាមរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញ ឆ្នាំ២០២២ ក្នុងនោះក៏មាន ការងារយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ផងដែរ ដោយកម្លាំងជំនាញ បានចុះបង្ក្រាប ៤៩ករណី ចាប់បាន ១៤៥នាក់ ដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌ស ១៤៧កញ្ចប់ ស្មើ ២៩៤,៤៤ក្រាម ថ្នាំញៀនគ្រាប់ ពណ៌ផ្កាឈូក (WY) ចំនួន ១៥គ្រាប់ ស្មើ ៣,៥៩ក្រាម ទូរស័ព្ទ ១១៨គ្រឿង ម៉ូតូ ០២គ្រឿង រថយន្ត ០២គ្រឿង ដាវ ០១ដើម កណ្ដៀវ ០១ ដែកចុងស្រួច ០១ដើម ជញ្ជីងអេឡិចត្រូនិច ០៤គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួន ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ