logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ​ជូនប្រជាពលរដ្ឋងា​យរងគ្រោះ​ចំនួន ៤០៥ គ្រួសារ នៅក្នុងស្រុក បុរីអូរស្វាយសែនជ័យ
43
13-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជា​ពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះ នៅឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង​ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់​រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះមានការចូលរួមសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជុំវិញ​ខេត្តជាច្រើនរូប។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង​ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សាខេត្ត បានចែកអំណោយជូនដល់​បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៤០៥ គ្រួសារមកពីរឃុំ ព្រះរំកិល ស្ថិតក្នុង​ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយក្នុងនោះអំ​ណោ​យ​ដែលបាននាំយកទៅចែក​ជូននា​ពេល​នោះ ក្នុងមួយគ្រួសារៗទទួលបានរួមមាន: អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងភួយ១ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ