logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅ​រោងចក្រ​ខេមបូថៃហ្វូតវៀ
43
13-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនី នៅរោងចក្រខេមបូថៃហ្វូតវៀ ដែលមានទីតាំងស្ថិតនៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធាន ក្រុមប្រឹក្សាស្រុកកំពង់ត្រាច លោក លោស្រីអភិបាល អភិបាលរងស្រុកកំពង់ត្រាច លោកមេឃុំ លោក មេភូមិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពស្រុក ខេត្ត និងបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ៦៥០នាក់។

ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន អាំងបាវចំនួន០៥រង្វាន់ កំប៉ុងដាក់ទឹកចំនួន៥០រង្វាន់ ចង្ក្រានហ្គាស១០រង្វាន់ ឆ្នាំងដាំបាយតូច៣រង្វាន់ ធំ៧រង្វាន់ កង្ហាតូច១១រង្វាន់ ធំ១០រង្វាន់ កង់តូច ២រង្វាន់ ធំ៣រង្វាន់ និងម៉ូតូ០២រង្វាន់។

សូមបញ្ជាក់ថា រោងចក្រខេមបូថៃហ្វូតវៀ មានសកម្មភាពផលិត ស្បែកជើងនាំចេញទៅសហរដ្ឋអាមេរិក ដែលមានកម្មករនិយោជិតសរុប ៥៧០នាក់ ស្រី ៤៩៧នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ