logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្តោយអូរព្រំដែន កម្ពុជា-ថៃ
32
10-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក នៅតាមបណ្តោយអូរព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមមាត់អូរព្រំដែន និងតំបន់ទំនាប ដែលមានមុខទឹកហូរឆ្លងកាត់ ត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងរាយការណ៍មកអាជ្ញាធរ ភូមិ-សង្កាត់ និងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្នុងករណីមានអាសន្នណាមួយកើតឡើង។

សូមពញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែន មិនទាន់មានការជន់លិចលង់ផលដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និងពុំទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ