logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែង អភិបាលក្រុងស្ទឹងសែនថ្មី ជំនួសឱ្យ អភិបាលក្រុងស្ទឹងសែនចាស់ ដែលត្រូវទទួលភារកិច្ចថ្មី
83
31-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែង អភិបាលក្រុងស្ទឹងសែនថ្មី លោក ពេញ កែម ជាអភិបាលក្រុងស្ទឹងសែន ជំនួសលោក ម៉ាក់ ប៊ុនហុង ដែលត្រូវទទួលភារកិច្ចថ្មី ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងស្ទឹងសែន សូមជួយថែរក្សាសណ្តាប់ធ្នាប់សារធារណៈ ពាក់ព័ន្ធនឹងការប្រើប្រាស់ដីសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាពក្នុងក្រុងស្ទឹងសែន ព្រមទាំងជំរុញឱ្យអាជ្ញាធរ ឱ្យយកគោលការន៍អប់រំណែនាំជាចម្បង ផ្សព្វផ្សាយពីគោលបំណង និងផលប្រយោជន៍អ្វីជាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងការប្រកួតប្រជែងយកជ័យលាភីទីក្រុងស្អាត សម្រាប់ក្រុងស្ទឹងសែននៅពេលខាងមុខនេះ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា ការផ្លាស់ប្ដូរនេះ រឿងធម្មតារបស់មន្រ្តីរាជការ ជាពិសេស ផ្លាស់ប្ដូរនូវបទពិសោធន៍ ចំណេះដឹង ធ្វើយ៉ាងណា រួមគ្នាសហការ និងផ្ដល់ការគាំទ្រលោក ពេញ កែម បន្តទៀតក្នុងនាមជាអភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន រួមជាមួយនឹងលោកប្រធានក្រុមប្រឹក្សាក្រុង ដើម្បីធានាបាននូវកិច្ចការទាំងឡាយដែលនៅសេសសល់ពុំទាន់បានដោះស្រាយចប់ ក៏ដូចជាការបំពេញនូវអ្វីដែលប្រជាពលរដ្ឋដែលចង់បាន។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងស្ទឹងសែនទាំងអស់ ត្រូវបង្កើនសកម្មភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។

ដើម្បីឆ្លើយតបឱ្យបានសក្ដិសម ចំពោះជំនឿទុកចិត្តដ៏ថ្លៃថ្លានេះ លោក ពេញ កែម ដែលទើបទទួលបានការតែងតាំងថ្មី ធ្វើការប្តេជ្ញាចិត្ត: អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ច្បាប់ គោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ដែលបានប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ តាមគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលក្រុង និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ បង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងល្អជាមួយ មន្ទីរ-អង្គភាព ជុំវិញខេត្ត សង្កាត់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ