logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ ឆ្នាំទី៤ អាណត្តិទី៣
52
31-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តមានរៀបចំកិច្ចកិច្ចប្រជុំសាមញ្ញ លើក ទី៣៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សា ខេត្តស្វាយ រៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ម៉ែន  វិបុល អភិបាលខេត្ត ឯកឧត្តម  ឯកឧត្ដម លោក ជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ  អភិបាលរងខេត្ត លោកស្រីនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ស្វាយរៀង លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យ ចំណុះ សាលាខេត្ត ។

ក្នុងកិច្ចប្រជុំនេះអង្គពិធីទាំងមូលបាន ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេ​តុនៃកិច្ច​ប្រជុំសា​​មញ្ញលើកទី៣៨។ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និង​ទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។

ក្នុងនោះផងដែរក៏បានពិនិត្យ និងអនុម័ត ផែនការថវិកា ចំណូល ចំណាយ របស់រដ្ឋបា​លខេត្តស្វា​យរៀ​ង ឆ្នាំ២០២៣ ស្តាប់របាយការណ៍វឌ្ឍនភាពប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២២ របស់ ការិយាល័យប្រជាពលរដ្ឋខេត្ត។ស្តាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០ ២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ព្រមទាំងបាន​ស្តាប់របា​យ​ការណ៍ ប្រចាំខែសីហានិងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២២ របស់គណៈ​​កម្មាធិការលទ្ធកម្ម ខេត្ត ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ