logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្ស ក្នុងស្រុកមង្គលបូរី
60
30-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តម នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA), ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងលោក ស៊ុន រ៉ាវឿន តំណាងប្រធានក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សចំនួន ០៣សាលា ក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់ KOICA និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ព្រមទាំងសមាគម ដែលបានយកចិត្តទុកដាក់នាំយកអំណោយជាសម្ភារៈសិក្សា មកផ្តល់ជូនសិស្សានុស្ស និងសាលារៀននាពេលនេះ។ វាពិតជាមានតម្លៃសារៈសំខាន់ដើម្បីរួមចំណេកជួយទំនុកបម្រុងការខ្វះខាតរបស់ក្មួយៗសិស្សានុសិស្សជួបការលំបាក។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា តាមរយៈ KOICA តែងផ្តល់កិច្ចសហការ និងជួយដល់ប្រទេសកម្ពុជា ដោយឡែកនៅលើទឹកដីនៃខេត្តបន្ទាយមានជ័យផងដែរ។

សូមបញ្ជាក់ថា អំណោយឧបត្ថម្ភរបស់ KOICA និងក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បាននាំយកមកចែកជូនសិស្សានុសិស្សក្រីក្រតស៊ូរៀនសូត្រចំនួន ១០០នាក់ មកពីសាលាបឋមសិក្សាតាឡំ បឋមសិក្សាចុងគោក និងសាលាបឋមសិក្សាព្រះស្រែ សម្ភារៈអំណោយចែកជូនរួមមាន កង់១០០ កាបូបសិស្ស១០០ សៀវភៅ ៥០០ក្បាល ប៊ិច ១០០ដើម ថ្នាំដុសធ្មេញ ១០០ ច្រាស់ដុសធ្មេញ ១០០ សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល វចនានុក្រមសម្តេចជួនណាត ៣ក្បាល ភូគោល៣ និងម៉ូទ័របូមទឹក ១សម្រាប់ស្រោចកូនឈើ ដែលត្រូវដាំចប់កម្មវិធី ២៥០ដើម៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ