logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូ​លកាន់មុខតំ​ណែង​អភិបាលនៃគណៈអភិបាល ស្រុកអង្គរជ័យ
59
30-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាល ខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាល ស្រុកអង្គរជ័យ នៅសាលាស្រុកអង្គរជ័យ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះដែរ មានការអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោក​ស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោ​ក​ស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធាន​អង្គភា​ពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ មេភូមិ និងមន្ត្រី​រាជការចំណុះរដ្ឋបាលស្រុកអង្គរជ័យយ៉ាងច្រើនកុះករ។

សូមជម្រាបថាយោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦៥០ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ចលោក មួង នឿន ពីអភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស ទៅជាអភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ