ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារ​អនុសា​ខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់
August 30, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង​មហា​ផ្ទៃ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមក​ម្ពុជាខេត្តបា​ត់​ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារអនុសាខា​កាក​បាទ​ក្រ​ហមកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ។

ឯកឧត្តម  សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះទឹកចិត្ត​សប្បុរ​សធម៌​របស់សប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនក្នុងកា​រសាងសង់អគារ​ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ នាពេលនេះ ដែលនេះបានបង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ក្នុងការចែករំលែកនូវទឹកចិត្ត និងក្តីស្រឡាញ់ អាណិតអាសូរ ចំពោះជនរួមជាតិទាំងអស់ ពិសេសជនងាយរងគ្រោះ ដើម្បីជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​​បាណន់ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលានាពេលនេះគឺជាសមិទ្ធិផលទី២ បន្ទាប់ពីអគារអនុ​សាខាស្រុ​កកំ​រៀង សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាខេត្ត គឺមានប្រភពចំណូលពី​សប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា ជាដើម  មានន័យថា សកម្មភាពទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណាមានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បី​លើក​ស្ទួ​យចលនាមនុស្សធម៌ ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករប្រជាពលរដ្ឋ មាន​ការ​ចែករលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហមអាចជួយប្រជាព​លរដ្ឋងាយ​​រង​គ្រោះ​នានាបាន។ 

ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកា​អនុសាខាកា​កបាទក្រហម​ស្រុក​ទាំ​ងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិត​មួយ​ខ្ន​ងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកថា ការកសាងអគារទីស្នាក់ការអនុសាខានេះ ត្រូវបាន​ធ្វើឡើងស្របតាមគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល អ្វីដែលសំខាន់គឺជាការជួយជំរុញបន្ថែមដល់ការ​ផ្តល់សេវា​ក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់តំបន់ និងបានទាន់ពេលវេលា ។

ឯកឧត្តម បានធ្វើការណែនាំ និងជំរុញដល់អនុសាខា ត្រូវបន្តសកម្មភាពនៃការចុះជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងអ្នកដែលមានជីវភាពក្រីក្របំផុតទោះមួយគ្រួសារក្តី គឺត្រូវតែសង្រ្គោះគា​ត់ឱ្យបា​ន​រួចផុតពីភាពទាល់ច្រកបានមួយរយៈពេលផងដែរ ហើយការជួយនោះគឺមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ អ្វីឡើយ គឺត្រូវតែជួយឱ្យបានដូចៗគ្នា ដោយស្មើភាពគ្នា បើពួកគាត់ជួបនឹង បញ្ហាឬគ្រោះធម្មជាតិពិតប្រាកដ គឺត្រូវតែ ជួយឱ្យបានទាន់ពេលវេលា ក្នុងនោះបើហួសលទ្ធភាពក្នុងអនុ​សាខា ត្រូវធ្វើយ៉ាងណារាយការណ៍មកថ្នាក់ស្រុក ខេត្ត ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកគាត់ឱ្យ​រស់ក្នុងភាពលំបាក និងការអូសបន្លាយពេលយូរនោះឡើយ ។

គួរបញ្ជាក់ផងដែរថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់នេះ មានចំនួន១ខ្នង មានទំ​ហំ១២ម៉ែត្រ គុណ១៤ម៉ែត្រ នៅលើផ្ទៃដីទទឹង១៧ម បណ្តោយ៧០ម៉ែត្រ ក្នុងនោះ​មានសាលប្រជុំ១  បន្ទប់​ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារនិងសម្ភារ១ បន្ទុប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី   បំពា​ក់​អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រX៤ម៉ែត្រ នឹងដំណើរការសាងសង់ជាដំណាក់កាលបន្ត​បន្ទាប់​អស់រយៈពេល ៦ ខែ ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួ​ង​មហាផ្ទៃនិងជាប្រធានកិត្តិយស សាខានិងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍និងជាអនុប្រធានកិត្តិយសសាខានិងលោកជំទាវ ព្រមទាំងមានកា​រចូលរួ​ម​ពីសប្បុរសជនផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ