logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្ត និងអាជ្ញាធរស្រុកមណ្ឌលសីមា ចុះពិនិត្យផ្ទាល់នៅទីតាំងសំណង់ផ្ទាំងប៉ាណូឆ្លងកាត់ផ្លូវមួយកន្លែង នៅខាងមុខវិទ្យាល័យចាំយាម
74
29-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្ត និងអាជ្ញាធរស្រុកមណ្ឌលសីមា ចុះពិនិត្យផ្ទាល់នៅទីតាំងសំណង់ផ្ទាំងប៉ាណូឆ្លងកាត់ផ្លូវមួយកន្លែង នៅខាងមុខវិទ្យាល័យចាំយាម ដែលបានសភាពចាស់ទ្រុឌទ្រោម ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី។ ដោយសារភ្លៀង ខ្យល់បោកបក់ បណ្តាលឱ្យផ្ទាំងប៉ាណូបាក់ គ្រិចចំកណ្តាល និងចំហៀង កលនឹងបាក់រលំ។ ដើម្បីចៀសវាងការបាក់រលំ ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធរ ដល់អ្នកធ្វើដំណើរតាមដងផ្លូវនេះ។

លោកស្រីអភិបាលខេត្តស្តីទី បានណែនាំឱ្យអាជ្ញាធរស្រុកមណ្ឌលសីមា ចាត់ចែង ដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រោងឆ្អឹងដែក ដែលឆ្លងកាត់លើដងផ្លូវនោះចេញជាបន្ទាន់ក្នុងថ្ងៃនេះ។ ជាមួយគ្នានោះ បានណែនាំឱ្យទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងអាជ្ញាធរស្រុក ត្រូវចាត់អញ្ជើញម្ចាស់ក្រុមហ៊ុន ដើម្បីមកពិភាក្សាគ្នា ធ្វើការជួសជុល កែលំអតាមសភាពជាក់ស្តែង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ