ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម យិន សាវ៉េន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលស្រុក មេឃុំក្នុងស្រុករលាប្អៀរនិង តំណាងអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធចូលរួមផងដែរ។
ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ គោលបំណងបង្កឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគនានារបស់ស្រុក ឃុំ ដែលពុំមានមូលនិធិអនុវត្ត សម្របសម្រួលបន្ស៊ីគ្នារវាងគម្រោងសកម្មភាពវិនិយោគស្រុកនិងឃុំ គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ គម្រោងសកម្មភាពវិនិយោគស្រុក និងមន្ទីរវិស័យនិងបណ្តាដៃគូរអភិវឌ្ឍន៍ គម្រោងសកម្មភាពវិនិយោគឃុំ និងមន្ទីរវិស័យនិងបណ្តាដៃគូអភិវឌ្ឍន៍ពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង