អភិ​បា​ល​ខេត្ត​ស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផលការ​ងា​​រប្រ​ចាំ​ត្រីមាសទី៣ និង លើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២
September 28, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិ​បា​ល​ខេត្ត​ស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ របស់រដ្ឋបា​ល​ខេត្តស្វាយរៀង ។ក្នុងកិច្ចប្រជុំនេះក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការអនុវត្តការ​ងារ​របស់​​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ផងដែរ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំ​បូង​​ខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្ន​ងកា​រ​នគរ​បា​លខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរង​កងរាជអា​វុធ​ហត្ថខេត្ត លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនា​នាជុំវិ​ញ​ខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធា​នអង្គភាពចំណុះ​សា​លា​ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំង​មាន​សម​ត្ថកិច្ច ប្រធា​ន​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបាន​យកចិត្តទុកដា​ក់​លើកា​រងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ជាពិសេសការចូលរួមផ្សព្វផ្សាយក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកា​​រចា​ក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- ត្រូវបន្តជំរុញប្រជាពលរដ្ឋ កម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឱ្យទៅ​ទទួលការចា​ក់វ៉ាក់​សាំង​ឱ្យបានគ្រប់ៗគ្នា ពិសេសដូសទី៣ ដូសទី៤ និងដូសទី៥ ។

២-រដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព និងត្រៀមសម្ភារគ្រប់បែបយ៉ាង ដើម្បីជ​​ម្លៀស​ប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹ​ក​ភ្លៀងជា​ដើម ក្នុងរដូវវស្សាឆ្នាំនេះ។

៣-មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវបន្តតាមដានអំពី​ស្ថាន​ភាព​ទឹក​ជំនន់​ដោយ​សារទឹកភ្លៀង និងផលប៉ះពាល់កសិផលរបស់ប្រជាពលរដ្ឋ។

៤-មន្ទីរកសិកម្មខេត្ត ត្រូវត្រៀមរៀបចំស្រូវពូជសម្រាប់ចែកជូនគ្រួសាររងគ្រោះដោយរាំងស្ងួត និងរង​គ្រោះ​ដោយជំនន់ទឹកភ្លៀង។

៥-កងកម្លាំង សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនកិច្ចសហការក្នុងការប្រយុ​ទ្ធប្រឆាំងការជួ​ញ​ដូរ និងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទទម្រង់ឲ្យកាន់តែសកម្ម និងមានប្រ​សិទ្ធ​ភា​​ពថែមទៀត ។

៦-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបចំពោះទីតាំងធ្វើអាជីវក​ម្មភ្នា​​ល់ល្បែ​ងស៊ីសងគ្រប់ប្រភេទដែលខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួ​នដែលគ្មានអា​ជ្ញាបណ្ណ​ពី​រាជ​រដ្ឋាភិបាល។

៧-អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់អណាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត និងអាជីវ​កម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ ត្រូវជំរុញឱ្យមកសុំច្បាប់អោយបានត្រឹ​មត្រូវតាម​ប្រ​​កា​រស្តី​ពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុមិនអនុញ្ញាតឱ្យលក់ដូរមុនសុំច្បាប់អនុញ្ញាតឡើយ ។

៨.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀ​ននៅ​​តាម​​មូលដ្ឋាន។

៩.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុ​ញ​ពាក់មួ​ក​សុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ