logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន
44
27-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន ព្រមទាំង ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ឯកឧត្តម មានចាន់ យ៉ាដា អភិបាលរង ​នៃគណៈអភិបាលរជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម អភិបាលរង បានលើកឡើងថា ៖ រាជធានីភ្នំពេញកាលពី៤៣ឆ្នាំមុន គឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទគ្មានសល់ អ្វីៗត្រូវបានកំទេចរាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និង  ឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។សង្គ្រាមឈ្លប និងចលនាឧទ្ទាម បាន បង្កអសន្តិសុខសង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌ័មិន ទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេសដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាពដល់ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃដែលបង្កឡើងដោយផលលំបាកនៃ សង្គក្រាម និងគ្រាប់មីន។

ឯកឧត្តមបន្តថា ៖ ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចំការមីនចំនួន ១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤ គឺខណ្ឌ៖ ជ្រោយចង្វា,ព្រែកព្នៅ,ពោធិសែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះគឺ គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នករង គ្រោះសរុបចំនួន២០៤នាក់ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់,ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៏ទីក្រុងរបស់យើង។

នាឧិកាសនោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា ៖ ការគំរាម កំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុកស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើងនិងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរសាទរដល់រាជធានីភ្នំពេញ ដែលត្រូវបានប្រកាសជារាជធានីអស់មីនក្រោមការដឹកនាំរបស់ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺជាមូលដ្ឋានដែនដីទី៣បន្ទាប់ពីខេត្តកែប,និង  ខេត្តព្រៃវែងដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយដែលយើងបានដឹង។ លោកជំទាវក៏បានកោតសរសើរដល់វិរះយុទ្ធជន យុទ្ធនារីដោះមីនដែលបានលះបង់ដល់អាយុជីវិតក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដីបង្កបង្កើនផល និងដីលំនៅដ្ឋានជូនប្រជាពលរដ្ឋ។លោកជំទាវក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៏ ព្រមទាំងប្រទេសជាមិត្តដែលបានរួមចំណែកជួយដល់កម្ពុជាក្នុងការកំចាត់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាអស់គ្រាន់មីននៅឆ្នាំ២០២៥។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងទៀតថា៖បើយើងមើលទៅក្រោយ៤៣ឆ្នាំមុន រាជធានីភ្នំពេញជាទីក្រុងខ្មោច ស្ងាត់ជ្រងុំហើយបាន បន្សល់ទុកនូវស្លាកស្នាមសង្គ្រាមពិសេសគឺគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះនេះតែម្តង៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ