logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង 
64
23-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង ៖ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ដ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង។ មានការអញ្ជើញចូលរួមពី ស្នងការដ្ឋាននគរបាលខេត្ដ លោកលោកស្រី អភិបាលក្រុង លោកអធិការ/អធិការរងនគរបាលក្រុង  មេបញ្ជាការកងរាជអាវុធហត្ថក្រុង មេបញ្ជាការសឹករងក្រុង អភិបាលរងក្រុង នាយករដ្ឋបាលក្រុង មេភូមិ មេឃុំ ចៅសង្កាត់ទាំង៤ក្នុងក្រុង។ 

លោកស្រី ប៊ន សុភី បានមានប្រសាសន៍ណែនាំលោកអភិបាលក្រុងកំពង់ឆ្នាំង ជួយរៀបចំ ក្រុមប្រចាំការនៅក្រុងកំពង់ឆ្នាំង នៃក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់។ នៅក្នុងកិច្ចប្រជុំក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់នេះមានគោលបំណង ដើម្បីលុបបំបាត់នៅបទល្មើសផ្សេងៗដូចជា អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ