ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ
September 23, 2022 អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម បរិញ្ញា ភោធិស័ត្យ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ជាសហប្រធាននៃកិច្ចប្រជុំ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្តបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្តបាត់ដំបង លោកស្នងការនគរបាលខេត្តបាត់ដំបង លោកអភិបាលស្រុកពាក់ព័ន្ធ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង កងកម្លាំងពាក់ព័ន្ធ មន្រ្ដីរាជការសាលាខេត្តបាត់ដំបង អ្នកពាក់ព័ន្ធមួយចំនួនទៀត និងគណៈប្រតិភូមកពីខេត្តស្រះកែវ ។  

បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នារួចមក ក៏បានឯកភាពគ្នាលើខ្លឹមសារ និងបានចុះហត្ថលេខាលើកំណត់ហេតុរួមកិច្ចប្រជុំ ដែលមានដូចខាងក្រោម ៖ជំរុញឱ្យមានកិច្ចប្រជុំរវាងមន្រ្ដីរដ្ឋបាល និងមន្រ្ដីកងកម្លាំងនៅតាមបរិវេណព្រំដែនប្រទេសទាំងពីរ ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងដោះស្រាយបញ្ហារួមគ្នា ។ចូលរួមទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដោយមន្រ្ដីសមត្ថកិច្ចទាំងពីរត្រូវឈរលើមូលដ្ឋាននៃការគោលការណ៍មនុស្សធម៌

ព្រមទាំងកំណត់យកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ  សម្រាប់ទទួល បញ្ជូនពលករកម្ពុជាដែលមានបំណងធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជា ។ ក្នុងនោះដែលភាគីទាំងសងក៏បានអនុញ្ញាតឱ្យយានជំនិះដែលជារថយន្តគ្រប់ប្រភេទ ដែលមានឯកសារគ្រប់គ្រាន់អាចធ្វើដំណើរឆ្លងដែនបាន ក្រោមលក្ខខណ្ឌដូចគ្នាជាមួយនឹងការកាន់ប័ណ្ណឆ្លងដែន(Border Pass) ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ

ដើម្បីជាប្រយោជន៍ក្នុងការទំនាក់ទំនងការលក់ដូរនៅតំបន់ព្រំដែន ផ្ដល់សិទ្ធិឱ្យសមត្ថកិច្ចកម្ពុជា ចេញសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ អនុញ្ញាតឱ្យធ្វើដំណើរដល់ផ្សារដៅឌិន និងតម្រូវឱ្យត្រឡប់មកវិញនៅវេលាម៉ោង ១៨៖០០នាទី ដោយមិនអនុញ្ញាតឱ្យស្នាក់នៅឡើយ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២តទៅ ។

-ការជួយក្នុងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយសាធារណៈ នៅតំបន់ព្រំដែន ដោយមានការគាំទ្រឧបត្ថម្ភផ្នែកបុគ្គលិក សម្ភារៈបរិក្ខារ និងឧបករណ៍ចាំបាច់ ព្រមទាំងមានការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរទិន្នន័យព័ត៌មានរវាងមន្រ្ដីពាក់ព័ន្ធ

អនុញ្ញាតិឱ្យយានយន្តប្រភេទរថយន្តសង្រ្គោះបន្ទាន់ ឬរថយន្តសម្រាប់ដឹកជញ្ជូនអ្នកជំងឺបន្តរបស់ប្រទេ​ស​ទាំង ត្រូវបានអនុញ្ញាត និងមានការទំនាក់ទំនងសម្របសម្រួលពីមជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុ​កបញ្ជូនអ្នកជំងឺរវាងប្រទេសពីរ(មជ្ឈមណ្ឌលបញ្ជូនអ្នកជំងឺបន្តអារញ្ញប្រាថេត-មជ្ឈមណ្ឌលបញ្ជូនអ្នកជំងឺបន្តប៉ោយប៉ែត)   អាចធ្វើដំណើរឆ្លងកាត់ព្រំដែន ចេញ-ចូល ដោយកាន់នូវលិខិតឆ្លងដែន (Passport) ឬប័ណ្ណឆ្លងដែន(Border Pass) លើកលែងករណីចាំបាច់បន្ទាន់ ដែលតម្រូវឱ្យទំនាក់ទំនងមជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកបញ្ជូនអ្នកជំងឺរវាងប្រទេសធ្វើលិខិតបញ្ជាក់ឱ្យដល់អ្នកជំងឺជាមុន និងផ្ញើបញ្ជូនឯកសារភស្ដុតាងនៅពេលក្រោយ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ