logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Arjaree Sriratanaban អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីខាងកើតនៃក្រសួងការបរទេសថៃ
23
23-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Arjaree Sriratanaban អគ្គនា យកនៃនាយកដ្ឋានកិច្ចការអាស៊ីខាងកើតនៃក្រសួងការបរទេសថៃ និងប្រតិភូអមដំណើរចំនួន ០៧រូប។

នៅក្នុងជំនួបពិភាក្សានេះ ភាគីប្រតិភូថៃ បានកោតសរសើរអំពីភាពរីកចំរើនរបស់ខេត្តព្រះសីហនុ និងសមិទ្ធផលផ្លូវល្បឿនលឿន ពីភ្នំពេញ មកខេត្តព្រះសីហនុ ជាផ្លូវស្អាត និងចំណេញពេលវេលាក្នុងការធ្វើដំណើរ ផ្លូវនេះនឹងជួយជំរុញដល់ខេត្តព្រះសីហនុ កាន់តែអភិវឌ្ឍន៍រីកចំរើនថែមមួយកំរិតទៀត និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។

ក្នុងជំនួបនោះដែរ លោកអភិបាលរងខេត្ត បានជ ម្រាបជូនប្រតិភូអំពីលទ្ធផលនៃការទំនាក់ទំនង  និងកិច្ចប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងប្រទេសថៃ រួមមានការទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការទំនាក់ទំនងរបស់ខេត្តសម្ព័ន្ធមេត្រីភាព និងបានស្នើសុំដល់ប្រតិភូជួយជំរុញលើការចុះហត្ថលេខាការបង្កើត ខេត្តសម្ព័ន្ធភាពរវាងខេត្តព្រះសីហនុ និងខេត្តចន្ទបូរី ព្រមទាំងជំរុញសកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មឡើងវិញ នូវក្រោយបរិបទជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន។

 

ជាមួយគ្នានោះ លោកស្រីប្រធានប្រតិភូ បានទទួលសំណើនេះ និងស្នើសុំការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះសីហនុ លើការងារសំខាន់ពីរគឺ៖

១. សម្របសម្រួលបញ្ជូនប្រជាជនថៃ ដែលមកធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ ត្រឡប់ទៅថៃវិញ ដោយ តាមច្រកព្រំដែនខេត្តកោះកុង-ខេត្តត្រាត ដើម្បីចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។

២. ស្នើសុំធ្វើការដោយផ្គាល់ជាមួយមន្ត្រីសម្របសម្រួលរបស់រដ្ឋបាលខេត្ត ដើម្បីរាយការណ៍អំពី ករណីទទួលបានព័ត៌មានជនជាតិថៃ ធ្វើការនៅខេត្តព្រះសីហនុ ដោយខុសច្បាប់។ 

ជាការឆ្លើយតប លោកអភិបាលរងខេត្តបានទទួលយកសំណើដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ