logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសនិ្នបាតលើកដំបូង ស្តីពីការរៀបចំបង្កើតសមាគមន៍ទឹកស្អាតអាងស្ទឹងសែនចំនួន ៧ទីតាំង
34
21-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសនិ្នបាតលើកដំបូង ស្តីពីការរៀបចំបង្កើតសមាគមន៍ទឹកស្អាតអាងស្ទឹងសែនចំនួន ៧ទីតាំង ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ លោកមេឃុំ និងអង្គការ (SDEA) នៅតំបន់អាលប្រុស Alsace នៃប្រទេសបារាំង តំណាងឱ្យការិយាល័យទឹកអន្តរជាតិបារាំង។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ ថ្លែងថាខេត្តកំពង់ធំ និងខេត្តព្រះវិហារ ទទួលបានគម្រោងស្ថានីយ៍ផលិតទឹកស្អាត អាងស្ទឹងសែន ដែលបានជួយលើកកម្ពស់សេវាសុខមាលភាពជូនប្រជាពលរដ្ឋនៅតាមជនបទ កាត់បន្ថយភាពក្រីក្រ ស្របទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀថា ដើម្បីពង្រឹងឱ្យមាននិរន្តរភាព នៃការផលិតទឹកស្អាតអាងស្ទឹងសែន សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សាបរិស្ថាន មិនត្រូវបោះចោលកាកសំណល់រឹង រាវ ចូលក្នុងទឹកស្ទឹង  ហើយសមាគមន៍ត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវ និងមានការគ្រប់គ្រងឱ្យបានច្បាស់លាស់។
 
ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន ថ្លែងថា ស្ថានីយ៍ទឹកស្អាតនេះ ទទួលបានជំនួយឥតសំណងរបស់ប្រទេសបារាំង ដែលមានរយៈពេលបីឆ្នាំ ធ្វើយ៉ាងណាឲ្យដំណើរការនៃការផលិតទឹកស្អាតនេះ មានដំណើរការរលូន ព្រមទាំងបានផ្ដល់ការបណ្ដុះបណ្ដាល និងថវិកាដឹកជញ្ជូនចែកចាយទឹកស្អាតដែលយើងមានក្នុងស្ថានីយ៍ជូនប្រជាពលរដ្ឋថែមទៀតផង។ 

សូមបញ្ជាក់ថា៖ អាងស្ទឹងសែនទាំងមូល មានប្រវែងសរុប ៥២០ គីឡូម៉ែត្រ ហូរកាត់ខេត្តធំ ៗចំនួន ២ គឺហូរកាត់ខេត្តព្រះវិហារប្រប្រវែង ២៦៣គីឡូម៉ែត្រ និងហូរកាត់ខេត្តកំពង់ធំប្រវែង ២៥៧គីឡូម៉ែត ។ អាងស្ទឹងសែនខេត្តកំពង់ធំ៖ មានស្រុកចំនួន៥ ស្ថិតនៅក្នុងអាងស្ទឹងសែន រួមមាន៖ ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្គ និងក្រុងស្ទឹងសែន ចំពោះខេត្តព្រះវិហារ មានចំនួន ២ទីតាំង គឺស្ថានីយផលិតទឹកស្អាតឃុំថ្មី ស្ថិតនៅឃុំថ្មី ស្រុកគូលែន និងស្ថានីយផលិតទឹកស្អាតឃុំពុទ្រា ស្ថិននៅឃុំពុទ្រា ស្រុកជ័យសែន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ