ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាព​រដ្ឋបាលខេត្ត
September 20, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាល រងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនរគបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកអភិបាលក្រុង ស្រុកទាំង៨ និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗ ចំនួន ៣ចំណុច ដូចខាងក្រោម៖

១.ការដាក់ចេញនូវផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។

២.ការដាក់ចេញនូវវិធានការ និងផែនការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

៣.ការដាក់ចេញនូវវិធានការប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម ការបង្ខាំងមនុស្សខុសច្បាប់ ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ