logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងគណៈបញ្ជាការឯកភាពក្រុងស្រុក បើកយុទ្ធនាការចុះបង្ក្រាបល្បែងស៊ីសង នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព
25
20-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងគណៈបញ្ជាការឯកភាពក្រុងស្រុក បើកយុទ្ធនាការចុះបង្ក្រាបល្បែងស៊ីសង នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង ៩ មានភាពជាម្ចាស់ ក្នុងការអនុវត្តបទបញ្ជាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអរគុណការប្ដេជ្ញាចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់កម្រិត ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ដើម្បីឆ្លើយតបទៅនៃការចង់បានរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវតែបង្ក្រាបឱ្យខានតែបាន និងស្រាវជ្រាវបន្ថែម រាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់នៅគ្រប់ទីកន្លែងទាំងអស់ ។ 

ឯកឧត្តម អភិបាលខេត្តបន្ថែមទៀថា បញ្ហាប្រឈម ក្នុងការបង្ក្រាបឲ្យចំគោលដៅបទល្មើសផ្សេងៗ និងបើកចំហការផ្តល់លេខទូរស័ព្ទរបស់សមត្ថកិច្ច ដើម្បីទទួលបានរាល់ព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងដែលមានលេងល្បែងស៊ីសងគ្រប់ប្រភេទ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ