លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំក្រុមការងាររៀបចំកែរលម្អសោភ័ណ្ឌភាព រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅដើម្បីទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
September 18, 2022 អ្នកទស្សនា :

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបា​ល នៃ​គណៈ​អភិបាលខេត្តប៉ៃលិន បាន​អញ្ជើញ​ដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក ខេត្ត និងងក្រុមការងារ ចុះធ្វើការរៀប​ចំកែរ​លម្អសោភ័ណ្ឌភាព និងអនាម័យបរិស្ថាន នៅរមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ទឹកធ្លាក់ភ្នំខៀវ) ស្ថិត​ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោម​​ការ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាពនយោបាយ និងបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើ​នលើ​គ្រប់​វិស័យ រួមទាំងការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធា​​រាសាស្ត្រ ជាដើម ជាពិសេសសម្តេចបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និង​សំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នា​ក់ស្លា​ប់​ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងខិ​ត​ខំកែរ​លម្អហេដ្ឋារចនាសម្ព័ន្ធនានា និងសួនច្បារសាធារណៈ ឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹ​ង​តំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខមាលភាពសាធារណៈ ជាពិសេសការកែរលម្អ និង​អភិវឌ្ឍ​ន៍​តំបន់រមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើន ដែលជាកត្តាចូលរួមចំណែកក្នុងកា​​រជំរុញកំណើន​សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ និង​គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រ​ចាំ ជាពិសេស អាជីករលក់ដូរនៅតាមទីសាធារណៈ តាមសួនច្បារ និងតាមតំបន់រមណីយដ្ឋានទេសចរ​ណ៍ ត្រូវធ្វើការវេចខ្ចប់កាកសំណល់ ឬសំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបាន​ត្រឹមត្រូវតាម​ក្បួន​ខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដ​ល់សោ​ភ័ណភាព និងអនាម័យសាធារណៈ។

សូមបញ្ជាក់ថា៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនា​រួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែងជាង៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិឥអន្តរជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ