logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបន្ទាន់របស់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីចាត់វិធានការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលមានក្នុងខេត្ត
56
18-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធាន គណៈ បញ្ជាការឯកភាពខេត្ត បើកកិច្ចប្រជុំបន្ទាន់ដើម្បីចាត់វិធានការចុះបង្រ្កាបបទល្មើសល្បែងស៊ី សងខុសច្បាប់នានាដែលមានទីតាំងក្នុងខេត្ត ឲ្យដូចជាភ្លៀងរលឹម រាប់ទាំងមុខសញ្ញាល្បែងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ តបទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដែលបានមានប្រសាសន៍ ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត  ។

ក្នុងកិច្ចប្រជុំឯកឧត្តម វ៉ា ថន ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក រួនិងកម្លាំងប៉ុស្តិ៍នគរបាល កម្លាំងមេបញ្ជាការទាំងអស់ ត្រូវស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ រោងគុយទាវ និងត្រូវធ្វើការណែនាំដល់គាត់ កុំអោយមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ការជល់មាន់តាមអនឡាញ អោយមានប្រសិទ្ធិភាពបំផុត ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចឲ្យខានតែ បាន ព្រមទាំងការដោះស្រាយបញ្ហាសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័សហើយ ត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួនដើម្បីរាយ ការណ៍ជាប្រចាំជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងដើម្បីស្រុករាយការណ៍ មកក្រសួងមហាផ្ទៃ។

ក្នុងនោះដែរឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និង ក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព ត្រូវធ្វើជាគំរូនិងមានឥរិយាបថល្អដល់ ប្រជាពលរដ្ឋ ត្រូវចៀសវាងនូវកាប្រព្រឹត្តអំពើមិនគប្បីណាមួយដែលនាំឲ្យប្រជាពលរដ្ឋ មើលបំណាំ និងត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការ បំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនាំមកនូវសេចក្តីសុខសុភមង្គលជូនប្រជាពលរដ្ឋ និងប ញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៊ីសង ដែលវាមិនបានចំណេញ ដល់ សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើអោយបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូន ដោយ សារតែការចាញ់ល្បែងនេះ ៕

ប្រភពៈ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ