ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ក្នុងឱកាសខួបលើ​ក​ទី​១៥៩ ទិវាពិ​ភ​ព​លោ​កកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ
September 16, 2022 អ្នកទស្សនា :

រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រ​ហម​​កម្ពុ​ជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិ​ភ​ព​លោ​កកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាក​បាទក្រ​ហម​កម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម" នៅស្នាក់ការសាខាកាកបាទក្រ​ហ​ម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានប្រសាស​ន៍​​ថា​ថ្លែ​ង​​អំណរគុណលោក លោកស្រី ក្រុមហ៊ុនដែលបានចូលរួមបរិច្ចាគថវិកាឧបត្ថម្ភជូនសា​ខាកា​ក​បា​ទក្រ​ហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះ​នៅក្នុ​ងប្រ​ទេស ពិសេសខេត្តព្រះសីហនុឱ្យបានសាកសមជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីអបអរសាទរខួបលើកទី១៥៩ ពិភពលោកកាកបាទក្រហមអឌ្ឍ ចន្ទក្រហមអន្តរជាតិសាខាបាន​រៀបចំកៀរគរមូលនិធិពីបងប្អូនសប្បុរសជន។

ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោក​ស្រី អាជីវករ ពាណិជ្ជករ និងប្រជាពលរ​ដ្ឋក្នុងខេត្តព្រះសីហនុនៅក្នុងវិស័យសាធារណៈ និងវិស័​យឯកជន ហើយមូលនិធិដែលសាខាកា​កបាទ​ក្រ​ហមប្រមូលបា​នពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋា​នជួយឱ្យ​សា​ខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោ​យ​ពុំមា​​​នការរើសអើង សំដៅរួមចំណែកក្នុងការជួយ​សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកសាងភា​ពធន់​ទៅនឹងគ្រោះមហន្តរាយផ្សេងៗការកាត់​បន្ថយអ​ត្រា​ឈឺ និងស្លាប់នៃមាតានិងទារកកាត់បន្ថយ​អត្រា​គ្រោះ​​​​ថ្នាក់ចរាចរណ៍ការលើកកម្ពស់គោលការណ៍​គ្រឹះទាំ​ង​​៧នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុ​ស្ស​​ជាតិ និងវប្បធម៌អហឹង្សាជាដើម។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បាន​ថ្លែង អំណរគុណ និងធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តចូលរួមជួយគាំទ្របរិច្ចាគថវិកា និងសម្ភារៈចូលរួមជាមួយសា​ខាកា​កបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយ​រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ា​យ​មានកូ​ន​ច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ប្រកាន់វណ្ណ: ពូជសាសន៍ ជំនឿសាសនា ឬនិន្នា​ការ​នយោបាយ។

ឯកឧត្តមសង្ឃឹមថា បងប្អូនសប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈដល់សាខា​កាកបាទ​ក្រហ​​មកម្ពុជាខេត្តព្រះសីហនុកាន់តែផុលផុសបន្តទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ