អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានសមាគម អតីតយុទ្ធជន​កម្ពុជាខេត្ត​ក្រចេះ
September 15, 2022 អ្នកទស្សនា :

រសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធ ជន និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត​ក្រចេះ។ លោក អ៊ូ សុបុណ្ណា ជាប្រធានគណៈកម្មាធិការសមាគមនអតីតយុទ្ធ ជនកម្ពុជាខេត្តក្រចេះ ជំនួសឯកឧត្តម លន់ សុផាត ដែលត្រូវផ្លាស់ប្តូរភារកិច្ច ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ បាន ចុះអនុវត្តផ្ទាល់ក្នុងការដោះស្រាយដូចជា៖ ការស្រាវជ្រាវរកមុខសញ្ញាអតីតយុទ្ធជន ការផ្តល់ដីលំនៅ ឋាន ផ្ទះ និងដីកសិកម្ម ការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អតីតយុទ្ធជន ការតបណ្តាញអគ្គិស នី ការសាងសង់អណ្តូងទឹក និងការឧបតម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាព្រមទាំងការផ្តល់នូវ គោលនយោបាយផ្សេងៗទៀត សំដៅដោះស្រាយរាល់ការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ អតីតយុទ្ធជនកម្ពុជា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជន មានប្រសាសន៍ថា ក្នុងនាមជាប្រធានសមាគម ត្រូវឧស្សាហ៍ចុះ សួរសុខទុក្ខបងប្អូនជាសមាជិកអតីតយុទ្ធជន ផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃ បើទោះបីជាអំណោយដែល ផ្តល់ទៅ តិចតួចក្តី តែនេះបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ពីអាណាព្យាបាល ដើម្បីបង្កើនភាពស្និ តស្នាលរវាងអ្នកចាស់និងអ្នកថ្មី និងរវាងក្មេងនិងមនុស្សចាស់ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេ ជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានគូសបញ្ជាក់ឲ្យដឹងថា ៖ ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់ បង ប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ គឺឯកឧត្ត មបានណែ នាំនិង ស្នើដល់អាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត ។

ដោយក្នុងនោះ លោកស្នងការថ្មី និងជាប្រធានសមាគមដែលបានតែតាំងថ្មីនាពេលនេះ ចុះស្រង់ស្ថិតិ ស្ថានភាពអតីតយុទ្ធជនក្រីក្រ និងផ្តល់គ្រឿងបរិភោបតាមរយ:ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់នីមួយ ៗ ស្របពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យជាតិនានាទៀត -បន្តឆែកពិនិត្យអតីតយុទ្ធជនក្រីក្រខ្វះ ខាតដីពិត ប្រាកដ ដើម្បីធ្វើការផ្តល់ជូនឲ្យពួកគាត់ទទួលបានទ្រព្យសម្បត្តិ និងមានសិទ្ធកាន់កាប់ប្រើប្រាស់ អាស្រ័ យផលក្នុងការរស់នៅប្រចាំថ្ងៃប្រកបដោយភាពស្ងប់ចិត្ត និងសប្បាយរីករាយដូចអតីតយុទ្ធជនដទៃ ទៀតដែរ-ខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពួកគាត់ឲ្យប្រកបដោយតម្លាភាព និងប្រសិទ្ធភាព-ចុះសួរសុខទុក្ខសម្របសម្រួល និងជម្រុញឲ្យគាត់មកចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីជាម្លប់ អប់រំទូន្មានដល់កូនចៅឲ្យដើរផ្លូវល្អ បានបន្តចូលរួមកសាងប្រទេសជាតិ និង បានមើលឃើញពីការីច ម្រើននៃមរតកសន្តិភាពឲ្យបន្តឆ្ពោះទៅរកភាពជោគជ័យសម្បូរសប្បាយ ។

ក្នុងឱកាសនោះដែរ ដើម្បីដឹងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម  វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភនូវថវិការមួយចំនួន សម្រាប់បុណ្យ ភ្ជុំបិណ្ឌផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ