logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលខ្លីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត
0
15-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៤ កញ្ញា ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកវគ្គបណ្តុះ បណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលខ្លី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដោយមានការចូលរួមពីលោក សាយ ម៉េងគីម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៏ថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលនេះជាឱកាសថ្មីមួយ សម្រាប់យុវជននិងប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបង្កើនសមត្ថភាព និងជំនាញរបស់ខ្លួន ឲ្យស្របតាមបរិបទនៃការអភិវឌ្ឍន៍។ ឯកឧត្តមអភិបាលខេត្តបន្តថា បើរំឮកកាលពីជាង១០ឆ្នាំមុន ខេត្តមណ្ឌលគិរី មិនទាន់មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យបានត្រឹមត្រូវនោះទេ ដែលធ្វើឲ្យមានកង្វះនូវអ្នកជំនាញលើវិស័យជាច្រើន។ ដូច្នេះបច្ចុប្បន្នមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១១ បានដើរតួនាទីយ៉ាងសំខាន់ ជួយបណ្ដុះបណ្ដាលជំនាញដល់យុវជន និងប្រជាពលរដ្ឋ អំពីជំនាញមុខរបរដែលអាចជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់សិស្សនិស្សិតសិក្ខាកម្មទាំងអស់ ដែលកំពុងសិក្សារៀនសូត្រនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មិនត្រូវមើលស្រាលមុខរបរការងារណាមួយនោះឡើយ។ បើមាននិស្ស័យចំណូលចិត្តការងារអ្វី ត្រូវរៀនជំនាញនោះឲ្យបានចេះស្ទាត់ ដើម្បីអាចបំពេញឲ្យកង្វះខាត ពីតម្រូវការអ្នកជំនាញក្នុងការអភិវឌ្ឍន៍ក្នុងខេត្តមណ្ឌលគិរី។ ជាពិសេសលើវិស័យសំណង់ អគ្គិសនី និងជំនាញផ្សេងៗទៀតដែលអាច រកចំណូលសម្រាប់ចិញ្ចឹមជីវិត និងជួយដល់ការរីកចម្រើនរបស់ខេត្ត ដែលកាត់បន្ថយការយកអ្នកជំនាញពីខាងក្រៅ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ត្រូវបន្តយកចិត្តទុកដាក់ បង្កើនការផ្ទេរចំណេះដឹងជំនាញ ដល់សិស្សនិស្សិតសិក្ខាកាម ស្របតាមលក្ខណៈបច្ចេកទេសស្តង់ដារ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់។ ម្យ៉ាងទៀត ការបង្រៀនឲ្យប្រជាជនក្នុងមូលដ្ឋានមានជំនាញ ក៏ជាការចូលរួមកាត់បន្ថយ នៅកង្វះខាតធនធានមនុស្ស និងជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ មូលដ្ឋានឲ្យរីកចម្រើនទៅថ្ងៃអនាគត។

លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជជីវៈខេត្តមណ្ឌលគិរី បានឲ្យដឹងថា កន្លងមកក្នុងឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលវគ្គបច្ចេកទេស សេវាកម្ម ជំនាញ និងកសិកម្ម ជូនសិក្សសរុប១៥៤នាក់ ស្រីចំនួន៦០នាក់។ ហើយសម្រាប់ការបើកវគ្គបណ្តុះ   បណ្តាលនាពេលនេះមានសិក្ខាកាមចំនួន៧៨នាក់ រួមមានជំនាញកុំព្យូទ័រ ការដំឡើងបណ្តាញអគ្គិសនី ផ្សារអគ្គិសនី ជួសជុលម៉ូតូ ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ