ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ញើញជាអធិបតីក្នុងពិធីបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជន ខេត្តព្រះសីហនុ
September 13, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ញើញជាអធិបតីពិធីបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្តរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជន​នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកជំទាវ លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធី​បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ គឺជា​ការ​បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសអ្នកជំងឺត្រូវការ​ឈាមសម្រាប់ជួយសង្គ្រោះជីវិត។ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានអនុវត្តសកម្មភាពការងារ​ផ្តល់ឈាម និងបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ជារួមក្នុងមួយខែៗមន្ទីរពេទ្យត្រូវការឈាម​សម្រាប់​សង្គ្រោះអ្នកជំងឺប្រមាណជា ៥០ប្លោកឈាម ដើម្បីបំពេញតម្រូវការខាងលើមន្ទីរពេទ្យបង្អែក​ខេត្តតែ​ងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមការជួយគាំទ្រសម្រប សម្រួលពីអភិបាលខេត្ត ធ្វើការផ្សព្វ​ផ្សាយ អំពាវនាវមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគមន៍ ស្ថាប័នឯកជន ចូលរួម​បរិច្ចាក​ឈាមនៅមន្ទីរពេទ្យ ឬនៅកន្លែងដែលបានរៀបចំពីធី។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន័ថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងជំនួសឱ្យជនរងគ្រោះ ចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ យុវជន និងមហាជនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ បានផ្តល់នូវអត្តន័យ និងអត្តប្រយោជន៍យ៉ាងសំខាន់ចំពោះអ្នកផ្តល់ឈាម និងអ្នកដែលទទួលឈាម ពោពេញទៅដោយបុណ្យកុសលល្អប្រពៃ ហើយក៏ជាការងារមនុស្សធម៌មួយយ៉ាងសំខាន់ក្នុ​ងការចូល​រួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងអគុណទឹកចិត្តមនុស្សធម៌របស់បងប្អូន និងសាធារណៈជនដែលបានចូលរួមបរិច្ចាកឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយមិនប្រកាន់ជាតិសាសន៍ ម្យ៉ាងទៀតឈាមរបស់​យើងម្នាក់អាចជួយសង្គ្រោះជីវិតមនុស្សម្នា​ក់ផងដែរ និងសូមថ្លែងអំណរគុណក្រុមហ៊ុន KSWM (ក្រុមហ៊ុនប្រមូលសំរាម) ដែលតែងតែបានចូលរួ​មសហការជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក។ ហើយថ្ងៃនេះយើងមានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមសរុបចំនួន ៧១១នាក់ ហើយវត្តមានរបស់អស់លោក ពិតជាមានសារ:សំខាន់ណាស់ក្នុងការផ្តល់ឈាមជួយសង្គ្រោះ​អាយុជីវតិជនរងគ្រោះរបស់យើង។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល មានប្រសាសន៍បើកយុទ្ធនាការបរិច្ចាគ​ឈាម និងថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តដែលបានផ្សព្វផ្សាយបំផុសចលនាមន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ យុវជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះក្នុងការងារមនុស្សធម៌ ហើយ​សកម្មភាពផុលផុសសូមបន្តអនុវត្តការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តទៀត ដើម្បីជួយសង្គ្រោះអា​យុជីវិ​តជនរងគ្រោះ ម្យ៉ាងទៀតក៏ជាវប្បធម៌លើកកម្ពស់ការងារមនុស្សធម៌នៅខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុការគ្រប់គ្រងឈាមបានល្អក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ខេត្តមានឈា​​មគ្រប់​គ្រាន់ ថែមទាំងបានឧបត្ថម្ភឈាមជូនដល់មជ្ឈមណ្ឌលជាតិថែមទៀតផង យើងបន្តចូលរួមគាំទ្រ​ដល់សកម្មភាពអំណោយឈាមថែមទៀត សម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការរបស់អ្នកជំងឺដែលមក​សម្រាលក្នុង​មន្ទីរពេទ្យ ដែលពួកគាត់ត្រូវការឈាមចាំបាច់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ​

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ