logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក និងស្ថានភាពប្រជាពលរដ្ឋ នៅតាមដងស្ទឹងមង្គលបូរី
31
13-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីសាលាស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលស្រុងមកពីប៉ែកខាងលិច នៃឃុំសឿជាក់ស្ដែង នៅសំណង់ព្រែកសឿ  ភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងពិនិត្យសាលាបឋមសិក្សារជំនីក ឃុំសឿ ព្រមទាំងបន្តចុះពិនិត្យស្ថានភាពទឹក តាមបណ្ដាឃុំតាមដងស្ទឹងមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលា ចំពោះករណីស្ថានភាពទឹក ក្នុងករណីមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។

សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើអោយស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជនលិចផ្លូវ និងហូរកាត់ផ្លូវត្រង់ទីតាំងមុខទឹក ទំនាប៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ