logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម យស ផានីត្តា និង លោកស្រីខាឡា ចូ ប្រិនធិស តំណាងអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ
51
11-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួ លជួបសំដែងការគួរសមជាមួយឯកឧត្តម យស ផានីត្តា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ និង លោកស្រីខាឡា ចូ ប្រិនធិស តំណាងអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ នៅសាលប្រជុំគណៈអភិ បាលខេត្ត។

ជំនួបនេះមានការចូលរួមពី លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង លោក ឈិត រតនៈ នាយករង រដ្ឋ បាល លោកស្រី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាលខេត្ត ដើម្បីស្តាប់របាយការណ៍ស្តីពី ការចុះបេ សកកម្មពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ដែលក្រុមការងាររបស់អង្គ ការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ ធ្លាប់បានធ្វើសកម្មភាពពិនិត្យ និងព្យាបាលតាំងពីឆ្នាំ២០១៣មក តែ ត្រូវបានផ្អាកមួយរយៈ ដោយសារផលរំខាននៃជំងឺកូវីដ-១៩។

លោកអភិបាលរងបានស្វាគមន៍ឯកឧត្តម និងលោកស្រី ព្រមទាំងថ្លែងកោតសរសើរនិងអរគុណដល់​ក្រុម​ការងារអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ ដែលបានបំពេញបេសកកម្មមនុស្សធម៌​នៅក្រុង​កោះ​រ៉ុងកន្លងមក។ លោកបានបន្តទៀតថា នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋតំបន់កោះ នៃខេត្តព្រះ​សីហនុយើង ព្រោះនាពេលបច្ចុប្បន្ន តំបន់កោះនៅមិនទាន់មានគ្រូពេទ្យជំនាញនៅឡើយ ដូច្នេះពេល​ប្រជាពលរដ្ឋមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកព្យាបាលនៅដីគោក ហើយការធ្វើដំណើរតាម​ផ្លូវទឹក​ទៀតសោត គឺមានភាពពិបាក ពិសេសរដូវវស្សានេះតែម្តង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានស្នើសុំកិច្ចសហការណ៍ពីរដ្ឋបាលក្រុងកោះរ៉ុង និងមន្ទីរសុខា​ភិបាល​ខេត្តដើម្បីចាប់ផ្តើមចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃឡើងវិញ ជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង សម្រាប់ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជាលទ្ធផល លោកអភិបាលរងបានគាំទ្រឱ្យរដ្ឋបាលក្រុងកោះរ៉ុង និងមន្ទីរសុខា​ភិបាលខេត្តផ្តល់កិច្ចសហ​ការណ៍ជាមួយអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ ក្នុងការចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រ​ជពលរ​ដ្ឋ​​ដោ​យឥតគិតថ្លៃ ដើម្បីជាការរួមចំនែកក្នុងការលើកកម្ពស់សុខភាពសារធារណៈ ក៏ដូចជាការចូលរួម​សកម្មភាពមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ