logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ នៃស្រុកចំនួន០៧ ក្នុងខេត្តកំពង់ធំ
52
30-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ នៃស្រុកចំនួន០៧ ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង និងស្រុកសន្ទុក ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា កិច្ចប្រជុំនេះ គឺផ្តោតទៅលើការពិនិត្យពិភាក្សាករណីសំណើសុំរបស់រដ្ឋបាលខេត្តកំពង់ធំ ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ ឲ្យបានដាច់ស្រលះ នៅក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលបានកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ។ 

ឯកឧត្តម អ៊ុង សំអាត លើកឡើងថា កិច្ចប្រជុំពិភាក្សាថ្ងៃនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណារួមគ្នាពិភាក្សាបញ្ហា និងបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួតពិនិត្យលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ លើឯកសារគតិយុត្តិ ឆ្នាំគោលដែលបានកំណត់ រយៈពេលនៃការកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងគ្រប់ជ្រុងជ្រោយ បានជាព័ត៌មាន ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ និងចាត់ការដោះស្រាយបន្តបន្ទាប់ទៀត៕

ប្រភព៖​​ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ