នាព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញខាងផ្នែកចរាចរណ៍ទូទាំងខេត្តសៀមរាបចុះអនុវត្ដយុទ្ធនាការផ្សព្វផ្សាយ និងរឹតបង្តឹងច្បាប់ចរាចរាណ៍ផ្លូវគោក ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ដើម្បីអប់រំ បងប្អូនប្រជាពលរដ្ឋអោយយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងក្រមសីលធម៌ក្នុងការបើកបរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។