logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម យន្ត មីន​ ចែកជូនមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋ ៤០០គ្រួសារក្នុងស្រុកកំពង់សីលា
45
01-October-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃអាទិត្យ ០៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែកញ្ញាឆ្នាំ ៣០១៨ ប្រជា​ពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារ មកពីឃុំស្ទឹងឆាយចំនួន ១១៣គ្រួសារ និងមកពីឃុំកំពង់សីលាចំនួន ២៨៧គ្រួសារ ទទួលបានមុងជ្រលក់ថ្នាំការពារមូសដើម្បីយកទៅប្រើប្រាស់។ មន្រ្តីសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានឲ្យ​ដឹងថា ការចែកលើកនេះមិនមែនចែកស្បៀងអាហារទេគឺយើងចែកមុងជ្រលក់ថ្នាំការពារម៉ូស និងសត្វល្អិត​ចង្រៃ​ផ្សេងៗ​ ដើម្បីការពារជំងឺដែលចម្លងដោយម៉ូសឬសត្វល្អិត។ ក្រៅពីមុងជ្រលក់ថ្នាំ ក៏មានចែកជូនអាវផងដែរ ដែល​អំណោយទាំងនោះជាការឧបត្ថម្ភពីកាកបាទក្រហមខេត្តក្វាងស៊ី ប្រទេសចិន។

ជាមួយគ្នានេះ កាកបាទក្រហមខេត្ត​និងសាលាខេត្តព្រះសីហនុ បានរួមគ្នាឧបត្ថមថវិកាម្នាក់៤០០០០៛ ផងដែរ។ ឯកឧត្តម យន្ត មីន អភិបាល​ខេត្តព្រះ​សីហនុ និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត បានប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវ​អោយ​ពលរដ្ឋចេះថែរក្សាសុខភាព ពេល​គេងត្រូវដាក់មុងអោយបានត្រឹមត្រូវដើម្បីកុំអោយម៉ូសខាំ នាំឲ្យកើតជំងឺ។

ទន្ទឹមនោះឯកឧត្តម បានក្រើន​រំលឹក​​អោយមន្ត្រីតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់ថែទាំសុខទុក្ខប្រជាជន និងជួយពួកគាត់អោយបានទាន់ពេល​វេលា​ក្នុងគ្រាមានអាសន្ន៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ