logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧប្បដ្ឋានសាលាឆាន់ នៅក្នុងវត្ត​ជ័យ​​​មង្គល​រតនារាម (ហៅវត្តជីម៉ាំ)
66
12-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ ២០២២នេះ  ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះ​បឋមសិលាសាងសង់ឧប្បដ្ឋាន​សាលា​ឆាន់ នៅក្នុងវត្តជ័យមង្គលរតនារាម (ហៅវត្តជីម៉ាំ) ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ឯកឧត្តម  គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ថា ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនាក្នុង​ខេត្ត​ក្រចេះ ក៏ដូចជាគណៈសង្ឃខេត្តទាំងពីរគណៈ បានយកចិត្តទុកដាក់ខ្ពស់ដោយអនុវត្តតាមគោល​នយោបាយ​យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំបានផ្ដល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពោលគឺព្រះពុទ្ធ​សាសនា​បាន​រួមចំណែកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិដូចជាសាលារៀន មន្ទីរពេទ្យ និង​វត្តអារាមជាដើម និងបានរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ ភូមិក្នុងការងារសង្គមកិច្ច និង​សុខុមាលភាពសង្គមដូចជាការអប់រំចរិយាធម៌ សីលធម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ ជួយ​អប់រំស្មារតីដល់ជនចាស់ជរា ជនពិការ កុមារកំពា្រគ្មានទីពឹង ស្រ្តីជួបបញ្ហាលំបាក និងសិស្សានុសិស្ស​ដែលកំពុងសិក្សានៅតាមគ្រឹស្ថានសិក្សារដ្ឋនិងឯកជននានា ពិសេសបានឧបត្ថម្ភទាំងថវិកា និងសម្ភារៈ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។ទាំងនេះគឺជាស្មារតី និងជាជំនួយដ៏មាន​សារៈ​សំខាន់មិនអាចខ្វះបាននូវការចូលរួមដោយ ទឹកចិត្តរបស់ព្រះសង្ឃ និងសប្បុរសជនគ្រប់​មជ្ឈដ្ឋាន។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមានដ៏ថ្លៃថ្លា​ក្នុងព្រះធម៌​របស់ព្រះរាជាគណៈ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ដែលបាន​ឆ្លៀត​ឱកាស​ដ៏មានតម្លៃ និមន្តនិងអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងនូវសាលាឆាន់ថ្មី នៅក្នុងវត្តជ័យមង្គលរតនារាម (ហៅវត្តជីម៉ាំង) ឃុំ២ធ្នូ ស្រុកស្នួល នាពេលនេះ ដែលញ៉ាំងឱ្យពិធីទាំង​មូលប្រព្រឹត្តទៅជាលក្ខណៈផ្លូវការ និងកាន់តែមានសាមគ្គីភាព ភាតរភាព និងមោទនពិធីក្រៃលែង។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានប្រគេនថវិកាចំនួន៣,៥០០,០០០រៀល និងស៊ីម៉ង់ត៍ចំនួ​ន​១០​តោន ដើម្បីរៀបចំសាងសង់ឧប្បដ្ឋានសាលាឆាន់នេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ