ថ្ងៃអាទិត្យ ០៦ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្ដកោះកុង បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ លើកទី ៧ ជុំទី២ ឆ្នាំ២០១៨ ដែលនឹងប្រារព្ធនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង ពិតជាមោទនភាពបំផុត ដោយ បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រឆ្នាំនេះ ហើយក្នុងនាមអាជ្ញាធរខេត្តបានត្រៀមលក្ខណ:គ្រប់បែបយ៉ាង ក្នុងការសហការ និងទទួលនូវការណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណកម្មាអន្តរក្រសួង ដើម្បីធ្វើយ៉ាងណា អោយបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨នេះ ទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។