រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសិក្ខាសាលា ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
August 05, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម បានរៀបពិធីចំសិក្ខាសាលា ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកពង់ចាម និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ និងមន្រ្តីពាក់ព័ន្ធផងដែរ។

មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក ឃុំ-សង្កាត់  នោះដែរ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម មានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោកបីឆ្នាំរំកិល(២០២៣-២០២៥) នៅស្រុកជើងព្រៃនេះ ជាមួយគ្នានោះដែរ ឯកឧត្តមបានសំដែងការអបអរសាទរចំពោះ ការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ មន្ទីរ អង្គភាពជុំវិញខេត្ដ អង្គការមិនមែនរដ្ឋាភិបាល សមាគមន៍ បានមកចូលរួមដើម្បីផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពរបស់ឃុំ-សង្កាត់ នៅក្នុងស្រុកជើងព្រៃ។ ទាំងនេះបានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចជោគជ័យនូវការអនុវត្ដគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា សិក្ខាសាលានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ពីព្រោះបានបង្ហាញពីការអនុវត្ដតួនាទីរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ ដោយឡែកសិក្ខាសាលាសមាហរណកម្មនាពេលនេះ ជាសូចនាករ មួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

ជាចុងបញ្ជប់ ឯកឧត្តម សង្ឃឹមថា ដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលស្រុកជើងព្រៃប្រព្រឹត្ដិទៅតាមកម្មវិធីគ្រោងទុក និងទទួលបានលទ្ធផលខ្ពស់សម្រាប់អនុវត្តទៅតាមមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ