ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតជូនដំណឹង របស់ក្រសួងកសិកម្ម
August 03, 2022 អ្នកទស្សនា :

តាកែវ៖ នៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី នៅតាមបណ្ដាខេត្ត ដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រង របស់ក្រសួងកសិកម្ម ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ម៉ឹង វុធី អភិបាលរងខេត្ត អភិបាលស្រុកពាក់ព័ន្ធ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាមេឃុំពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តនិងស្នើជាគោលការទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ដីព្រៃ ដីព្រៃលិច្ចទឹក និងដីអាស្រ័យផលរបស់រដ្ឋដែលបងប្អូនប្រជាពលរដ្ឋបានកាន់កាប់កន្លងមកជូនប្រជាពលរដ្ឋ ប្រសិនបើគណៈកម្មាធិការខេត្តបានពិនិត្យឃើញថា ការកាន់កាប់នោះមានលក្ខណៈសមស្របដែលឬទេ បើការកាប់នោះមានលក្ខណៈសមស្រប អាជ្ញាធនិងស្នើទៅរាជរដ្ឋាភិបាល ដើម្បីកាត់ឈ្វាដីជូនពួកគាត់កាន់កាប់ស្របច្បាប់។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា អាជ្ញាធខេត្តតាកែវ ក៏បានធ្វើការប្រជុំពង្រឹងគណៈកម្មាធិការគ្រប់គ្រងទប់ស្កាត់ការឈូសឆាយដីរបស់រដ្ឋបាលខេត្ត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានការទន្រ្ទានការឈូសឆាយដីព្រៃ ដីព្រៃលិចទឹករបស់រដ្ឋកុំឱ្យកើតមានឡើងតទៅទៀត ជាពិសេសទប់ស្កាត់ឱ្យបានចំពោះជនខិលខូច និងជនឱកាសនិយមដែលបន្លំខ្លួនយកប្រជាពលរដ្ឋធ្វើជាខែលឱ្យឈូសឆាយដីព្រៃរបស់រដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ