ឯកឧត្ដម ប៉ាវ ហមផាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង​ នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងអភិបាលរងថ្មីខេត្តបន្ទាយមានជ័យ
September 28, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃស្រុក ៤រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨ រដ្ឋបាលខេត្ត​បន្ទាយមានជ័យបានរៀបចំ ពិធីប្រកាសតែងតាំងលោកស្រី រស់ សុផានី អតីតសកលវិទ្យាធិការង សាកលវិទ្យា​ល័យ​មានជ័យ ទៅជាអភិបាលរង នៃគណអភិបាលខេត្តបន្ទាយមានជ័យ ជំនួសឯកឧត្តម ឈើយ ចាន់ណា ដែល​ត្រូវទទួលមុខតំណែងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំ​ណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះដែរ ក៏មាន​ការចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោក​ស្រី គណៈប្រតិភូក្រសួង ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សួន បវរ អភិបាល នៃគណៈ​អភិបាលខេត្ត សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង​រដ្ឋបាល ស្នងការ​នគរ​បាលខេត្ត មេ បញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករង​ទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះ​សាលាខេត្ត លោកអធិការ​ក្រុង ស្រុក មេឃុំ និងចៅសង្កាត់ សិស្ស និស្សិត ជាច្រើនរូបទៀត ស្ថិតក្នុងសាលប្រជុំ​សាលាខេត្តបន្ទាយមានជ័យ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ