ខេត្តបាត់ដំបងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន
September 28, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលា​ប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ “ វឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន” ក្រោមអធិបតីភាព ឯកឧត្តម សេង ថានី អនុរដ្ឋលេខាធិការ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរៀបចំដោយ នាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់​ទំនង សហប្រតិបត្តិការការងារលំនៅឋាន នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការសាងសង់លំនៅឋានរបស់​ប្រជា​ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក៏មានបញ្ហាខ្លះៗទាក់ទងនឹងការរស់នៅ តាំងទីលំនៅមិនស្របច្បាប់មួយចំនួនលើដី​សាធារណៈរបស់រដ្ឋ ជាក់ស្តែងនៅក្នុងក្រុងបាត់ដំបង មានសំណង់បណ្តោះអាសន្នប្រមាណ ៦០កន្លែង ដែលប្រជា​ពល​​រដ្ឋកំពុងបន្តរស់នៅ ដូចជាតំបន់ដីគ្រោងសួនច្បារព្រែកព្រះស្តេច ពេទ្យធំ នៅមុខវត្តកណ្តាល នៅម្តុំស្ទឹង​ភូមិ​ចិន និងនៅក្បែរវិមានសពជាដើម ។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក៏ដោយ រដ្ឋបាលខេត្ត និង​ស្ថាប័នពាក់ព័ន្ធនៅតែបន្តខិតខំរកវិធីសម្របសម្រួលដោះស្រាយ ដោយមិនព្រងើយកន្តើយឡើយ និងព្យាយាម​ដោះស្រាយជូនពួកគាត់តាមលទ្ធភាព ដែលអាចធ្វើទៅបាន ។ ឯកឧត្តម ក៏បន្តទៀតថា តាមរយៈសិក្ខាសាលា​ផ្សព្វ ផ្សាយ និងពិគ្រោះយោបល់នេះ នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ពីវាគ្មិន ដែលមានបទពិសោធន៍​មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូមសំណូមពរ ឲ្យមន្រ្តីដែលជាអ្នកអនុវត្ត ព្រមទាំង​សិក្ខា​កាមដែលបានអញ្ជើញចូលរួមសិក្ខាសាលានេះ យកចិត្តទុកដាក់ និងផ្តល់យោបល់ ពិភាក្សាឲ្យបានផុលផុស​បន្ថែមទៀត ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ